១. Huawei ត្រៀមចែកអាំងប៉ាវសរុប 2០,០០០ ដុល្លារសម្រាប់កាដូបុណ្យចូលឆ្នាំប្រពៃណីចិនទូទាំងប្រទេស

ភ្នំពេញ៖ ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ភ្លាម ក្រុមហ៊ុន Huawei ត្រៀមអាំងប៉ាវជាទឹកប្រាក់សរុបជាង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាកាដូអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិន ដល់អតិថិជិនដែលជាវស្មាតហ្វូនគ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតអស់ពីស្តុក។

15978247_656727581165345_833125406_n15978630_656727601165343_1120391867_n15978518_656727574498679_1870903107_n
ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើង ទូទាំងប្រទេសកម្ពុជា នៅតាមបណ្តាហាងលក់ទូរសព្ទនានាដែលមានស្លាកសញ្ញា Huawei និង ភ្ញាក់ងារលក់របស់ Huawei ដែលមានមានសុពលភាព ចាប់ពីថ្ងៃទី ១១ មករា ឆ្នំា ២០១៧ រហូតដល់អាវប៉ាវអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងរបស់អតិថិជន ដែលជាវស្មាតហ្វូនរាល់ម៉ូដែលណាមួយរបស់ Huawei សម្រាប់ដើមឆ្នាំ២០១៧ និងរដូវកាលបុណ្យចូលឆ្នាំចិនប្រពៃណីចិន។

លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីឆ្លើយតប ចំពោះការគាំទ្រពីសំណាក់អតិថិជននាពេលកន្លងមក ក្រុមហ៊ុន Huawei តែងតែគិតគូរ និងស្វែងរកអ្វី ដែលថ្មីប្លែកជានិច្ចសម្រាប់អតិថិជនរបស់ខ្លួន។ តួយ៉ាងសម្រាប់ឱកាសដើមឆ្នាំថ្មី និងរដូវកាល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន Huawei បានត្រៀមអាងប៉ាវពិសេសដែលមានទឹកប្រាក់រហូតដល់ទៅ ២០០ដុល្លារ សរុបជាង ២០០០០ដុល្លារ រាល់ការជាវស្មាតហ្វូន ហួវៃ គ្រប់ម៉ូដែលជាមួយតម្លៃ ដ៏ភ្ញាក់ផ្អើល និង កាដូសន្ធឹកសន្ធាប់។

“កុងស៊ីហ្វាឆាយ! ហេងចូលហេង! សួស្តីឆ្នាំថ្មី! សូមជូនពរឲ្យអតិថិជន Huawei ទាំងអស់ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច សម្រាប់ឆ្នាំថ្មីនេះ។ សូមទទួលយកអាំងប៉ាវលាភសំណាង សេរីសួស្តីពីក្រុមហ៊ុន Huawei ដោយគ្រាន់តែជាវស្មាតហ្វូន Huawei ណាមួយក៏បាន។ យើងសង្ឃឹមយ៉ាងមុតមាំថា អតិថិជននឹងបន្តគាំទ្រក្រុមហ៊ុន Huawei ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនផ្សេងៗទៀតក្នុងឆ្នាំថ្មីនេះ”។

រាល់ការជាវស្មាតហ្វូន Huawei P9 & P9 Plus នឹងទទួលបាន ជើងកាមេរ៉ា អង្គផ្ទុកទិន្នន័យ 32GB ស្រោមទូរសព្ទមួយ ជាមួយនឹងអាវប៉ាវមួយសន្លឺកដែលអាចមានទឹកប្រាក់រហូតដល់ទៅជាង ២០០ ដុល្លារ។ ចំនែកឯ ម៉ូដែល Huawei GR5 2017 អតិថិជិន នឹងទទួលបាន Bluetooth Speaker, សំបកទូរសព្ទ និងអាវប៉ាវមួយ សន្លឹកដូចគ្នា។ ក្រៅពីនេះ សម្រាប់
ម៉ូដែលផ្សេងទៀតដូចជា Huawei M3, T1 7 Inch, Huawei Y3 II, Huawei Y5 II, Huawei Y6 II និង P9 Lite
ក៏មានបន្ថែមជូនកាដូតាមម៉ូដែលផ្សេងៗគ្នា រង្វាន់អាំងប៉ាវ និងការធានាជាផ្លូវការរយៈពេលមួយឆ្នាំពី Huawei ផងដែល។ សូមរួសរាន់ឡើងអាំងប៉ាវមានចំនួនកំណត់។

ដើម្បីទទួលបានតម្លៃដ៏ភ្ញាក់ផ្អើល កាដូសន្ធឹកសន្ធាប់ និងអាំងប៉ាវពិសេសពីក្រុមហ៊ុន Huawei ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អតិថិជនទាំងអស់គ្រាន់ជាវស្មាតហ្វូន និងថេប្ល៊េតណាមួយរបស់ Huawei នៅគ្រប់ហាងលក់ទូរសព្ទដែលមានភ្នាក់ងាររបស់ Huawei និងហាងដែលមានស្លាកសញ្ញា Huawei។

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: HYPERLINK “http://facebook.com/HuaweiDevicefacebook.com/HuaweiDevice
Twitter: HYPERLINK “http://twitter.com/HuaweiDevicetwitter.com/HuaweiDevice
YouTube: HYPERLINK “http://youtube.com/HuaweiDeviceyoutube.com/HuaweiDevice
Instagram:HYPERLINK “https://instagram.com/huaweiconsumerhttps://instagram.com/huaweiconsumer

Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com

Advertisements

បែកធ្លាយ សមាជិកថ្មី របស់ Huawei GR5 មានបំពាក់កាមេរ៉ាភ្លោះ សម្រាប់ឆ្នាំ 2017

ក្រុមហ៊ុនស្មាតហ្វូនឈានមុខ Huawei កំពុងតែ បាចសាចឥទ្ធិពលបន្ថែមលើទីផ្សារស្មាតហ្វូនពិភពលោក ជាមួយនឹងការបញ្ចេញវត្តមាន Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧។ ស្មាតហ្វូនដែលមានរាងស្អាតខ្ញង់ ពេញដោយអានុភាពនេះ ត្រូវបាន រចនាឡើងសម្រាប់អ្នកនិយមបច្ចេកវិទ្យាថ្មីៗ ក្នុងតម្លៃសមរម្យ។ ដូចម៉ូដែលជំនាន់មុនរបស់វា គឺ Huawei GR5ដែរ សម្រាប់ Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧នេះ មានរូបរាងរចនាទំនើបថ្លៃថ្នូរ និង បច្ចេកវិទ្យាទំនើបឈានមុខជាងគូប្រជែងរបស់ខ្លួន សូម្បីតែប្រភេទទូរស័ព្ទដៃថ្លៃៗក៏ដោយ។ លើស ពីនេះទៀត Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧នេះ ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យលើស អ្វីដែលធ្លាប់មាន ពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ និងជាទូរស័ព្ទមានកាមេរ៉ាភ្លោះ លើកដំបូងក្នុងទីផ្សារស្មាតហ្វូនដែលអតិថិជនគ្រប់រូបអាចមានលទ្ធភាពទិញប្រើបាន។

គុណតម្លៃខ្ពស់បំផុតនៃទូរស័ព្ទកាមេរ៉ាភ្លោះ

Huawei ជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនេះ ជាមួយនឹងវត្តមានប្រកបដោយវឌ្ឍនភាព ចុងក្រោយនៃ Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧ មានបំពាក់កាមេរ៉ាភ្លោះ និងលក្ខណសម្បត្តិខ្ពស់ក្នុង តម្លៃសមរម្យ។ ដោយនាំមកនូវឧបករណ៍ដែលផ្ដោតលើតម្លៃជាមួយកាមេរ៉ាភ្លោះ ធ្វើឲ្យ Huawei អាចផ្ដល់លទ្ធភាពមួយដែលអ្នកណាៗក៏អាចរីករាយជាមួយការថតរូបបែបជំនាញវិជ្ជាជីវៈពីកាមេរ៉ា២។ ការមេរ៉ា១២មេហ្គាភិកសែល របស់Huawei GR5 ស៊េរីថ្មី និងកាមេរ៉ាក្រោយ២មេហ្គាភិកសែល ដំណើការជាមួយគ្នាលើមុខងារ autofocus ត្រឹមតែ 0.3 វិនាទី និងធ្វើឲ្យអ្នកប្រើប្រាស់អាចថត លក្ខណៈ depth of field បានយ៉ាងល្អ បង្កើតបាននូវរូបភាពបញ្ឈរ និងរូបភាពឆ្ងាយៗប្រភេទ Bokeh យ៉ាងស្រស់ស្អាត ដែលកាមេរ៉ាឡែនមួយថតមិនបាន។ លើសពីនេះទៀត Huawei GR5 ស៊េរីថ្មី មានភិកសែលទំហំធំ1.25um ដែលថតរូបទីងងឹត ឬពន្លឺទាបបានច្បាស់ និងបានលឿនជាងមុខងារ fast ultra-snapshot ដើម្បីចាប់រូបភាពច្បាស់ៗ ភ្លាមៗ ព្រមទាំងមានមុខងារ manual និង automatic modes ជាច្រើន ធ្វើឲ្យអ្នកប្រើប្រាស់អាចរីករាយជាមួយកាមេរ៉ា SLR កម្រិតវិជ្ជាជីវៈ ដែលល្មមនឹងហោប៉ៅរបស់អ្នក។

ថតបានស្អាតឥតខ្ចោះ

Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ ធ្វើឲ្យម្ចាស់របស់វាកាន់តែលេចធ្លោ និងទាក់ទាញ ដោយបន្ថែម នូវជំនាន់ថ្មីនៃមុខងារ Selfie ជាទីពេញចិត្តរបស់ Huawei ដែលមានមុខងារ 10-levels Beauty Mode និង Auto Make-up Mode ដែលអាចឲ្យយើងមើលឃើញពីជម្រើសកែគុណភាព តាមពេលវេលាជាក់ស្ដែង។ កាមេរ៉ាមុខ កម្រិត៨មេហ្គាភិកសែលមានវិសាលភាពជម្រើសរូបភាព 78° wide angle និង4P lens array ជាមួយនឹង panoramic selfie ដើម្បីចាប់យករូបភាពបែប action-packed ខណៈពេលដែលរក្សារូបភាពអ្នកប្រើប្រាស់និងមិត្តភក្តិនៅចំពីមុខ និងចំកណ្ដាល។ កាមេរ៉ាមុខក៏អាចថតវីដេអូកម្រិត 1080p ដើម្បីចាប់យករូបភាពវីដេអូselfie សប្បាយៗ និងរស់រវើក ដែលអាចឲ្យអ្នកប្រើប្រាស់និងមិត្តភក្តិបញ្ចេញសកម្មភាពដែលខ្លួនពេញចិត្ត។

ទុកឆ្នាំងសាកមួយអន្លើ

Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ គឺជាដៃគូដ៏លឿនរហ័ស និងជឿទុកចិត្តពេញមួយថ្ងៃ និងពេញមួយ យប់ ដោយផ្ដល់ដល់អ្នកប្រើប្រាស់នូវសមត្ថភាពដំណើរការដ៏អស្ចារ្យរយៈពេល១ថ្ងៃកន្លះ។ ថ្នទូរស័ព្ទរួម បញ្ចូលប្រកបដោយថាមពលនេះ ជាលទ្ធផលនៃថ្មធំកម្លាំង 3340mAh ជាមួយនឹង បច្ចេកវិទ្យាសន្សំភ្លើងផ្ទាល់របស់ Huawei។ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ ពឹងលើ processor ប្រភេទ HiSilicon Kirin 655 Octa-Core កំណែប្រែចុងក្រោយ ដើម្បីដំណើរការបានលឿន លើគ្រប់ការងារ ខណៈពេលដែលដំណើរវិវឌ្ឍន៍ថ្មីនៃ coprocessor កម្រិត i5 ថ្មីរបស់ស្មាតហ្វូននេះ ផ្ដល់នូវការគាំទ្រផ្នែក hardware ដល់ការកាត់បន្ថយការស៊ីភ្លើង និងបង្កើនល្បឿននិងប្រសិទ្ធភាព ជារួមផងដែរ។ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាប្រចាំការ Android M Dose ចុងក្រោយ និងមុខងារសន្សំភ្លើងចំនួន៣ សម្រាប់សមតុល្យដំណើរការដែលតម្រូវ ទៅតាមជីវិតរស់នៅរបស់អ្នក ដែលជាមុខងារដ៏ល្អឥតខ្ចោះសម្រាប់ការលេងហ្គេម និងមើលវីដេអូពេល អផ្សុក។

ស្កេនម្រាមដៃ Fingerprint 3.0

មុខងារជំនាន់ថ្មីបំផុតរបស់ Huawei នៃបច្ចេកវិទ្យាស្កេតម្រាមដៃ ត្រូវបានកែសម្រួលឲ្យប្រសើរ ឡើង១០០% តាំងពីបានបញ្ចេញឲ្យប្រើប្រាស់ជាលើកដំបូងលើស្មាតហ្វូន។ ដោយបំពាក់មុខងារស្កេន ម្រាមដៃ Fingerprint 3.0 ជាមួយភាពច្បាស់អាចមើលបានកម្រិត ៣៦០ដឺក្រេ នោះHuawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ អាចឲ្យអ្នកប្រើប្រាស់បើកអេក្រង់ត្រឹម ០.៣ វិនាទី ជាមួយម្រាមសើមឬស្ងួត ដែលផ្ដល់នូវទំនាក់ទំនងនិងភាពច្នៃប្រឌិតនៅនឹងចុងម្រាមរបស់អ្នកគ្រប់គ្នា។ ហើយ ដោយសារ បច្ចេកវិទ្យាស្កេនម្រាមដៃរបស់ Huawei មានលក្ខណៈពហុមុខងារ អ្នកប្រើប្រាស់អាចថតរូបភាព ឬលើកទូរស័ព្ទបានត្រឹមមួយប៉ះឬមួយចុច។ ព័ត៌មានស្កេនម្រាមដៃទាំងអស់ត្រូវបានស្ដុកទុកប្រកប ដោយសុវត្ថិភាព ដែលអរគុណដល់ឯករាជ្យភាពរបស់ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ ជាអង្គផ្ទុកនិងបញ្ចេញព័ត៌មានប្រកបដោយការការពារ (RPMB)។

បន្ថែមវិសាលភាពរបស់អ្នក

Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ មានទំហំ 5.5-inch អេក្រង់ធំ កម្រិតគុណភាពខ្ពស់ ដែលអ្នកប្រើប្រាស់អាចបន្ថែមវិសាលភាពរបស់ខ្លួន។ ដោយតួរួមបញ្ចូលតែមួយ មានគែមលោហៈ ពេញ ដែលងាយកាន់និងមើលទៅថ្លៃថ្នូរ ធ្វើឲ្យ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ មានអេក្រង់ ច្បាស់ពីបច្ចេកវិទ្យា កែសម្រួលកុងត្រាស់ ដើម្បីផ្ដល់នូវរូបភាព និងវីដេអូច្បាស់ ត្រជាក់ភ្នែក ជាមួយពណ៌ធម្មជាតិពិតៗ។

មុខងារផ្ដល់ផាសុកភាពដល់ភ្នែក

មើលសម្លឹងមើលរយៈពេលយូរលើពន្លឺដ៏ភ្លឺនៃអេក្រង់ស្មាតហ្វុន អាចមិនផ្ដល់ផាសុកភាព ហើយថែម ទាំងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ផងដែរ។ ដើម្បីការពារភ្នែករបស់អ្នក Huaweiបានសហការ ជាមួយមជ្ឈមណ្ឌល ស្រាវជ្រាវវិស្វកម្មជាតិសម្រាប់បរិក្ខារភ្នែករបស់ប្រទេសចិន ដើម្បីនាំមកនូវមុខងារ ដែលផ្ដល់ផាសុកភាពដល់ភ្នែក។ ជាមួយនឹងការកំណត់១ងាយៗ អ្នកប្រើប្រាស់ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ អាចបន្សាយពណ៌ខៀវចេញ។ មុខងារផាសុកភាពភ្នែក ជាការឆ្លើយតបដ៏ល្អឥត ខ្ចោះសម្រាប់អ្នកប្រើ ប្រាស់ស្មាតហ្វូន ដែលនិយមអាន e-books ឬ អត្ថបទវែងៗនៅលើឧបករណ៍ ប៉ុន្តែមិនបង្កឲ្យកែវភ្នែកហត់នឿយ ឬបញ្ហាឈឺក្បាលដែលពេលខ្លះ កើតមានដោយសារការមើល ទៅលើអេក្រង់ភ្លឺៗនៃឧបករណ៍ទាំងនោះ។

គួរបញ្ជាក់ថា Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ នឹងមានវត្តមាននៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃសមរម្យបំផុត។ សូមទទួលយក ភាពរីករាយពីស្មាតហ្វូនកាមេរ៉ាភ្លោះរបស់អ្នកឥឡូវនេះ!

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh

ពិតជាមិនធម្មតាមែន Huawei វ៉ា Samsung យកតំណែងលេខ១ លើប្រាក់ចំណេញពី Android ទាល់តែបាន

15209119_632964670208303_1236513407_n.jpgថ្មីៗនេះ បើយោងតាមរបាយការណ៏ ពីក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវផ្នែកទីផ្សារ Strategy Analytics ក្នុងរដ្ឋ Massachusetts បានបង្ហាញថា ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុន ផលិតទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុត ក្នុងពិភពលោកហើយ។

លោក Neil Mawston នាយកប្រតិបត្តិ ក្រុមហ៊ុន Strategy Analytic  បាននិយាយថា “យើងព្យាករណ៏ឃើញថា Huawei រកបានប្រាក់ចំណេញពីប្រតិបត្តិការលក់ស្មាតហ្វូនទូទាំងសកលលោក ចំនួន 0.2 ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទីបីឆ្នាំ 2016 នេះ”។

លោកបន្ថែមថា “ក្រុមហ៊ុន បច្ចេកវិជ្ជាយក្សរបស់ចិន បានច្បាមយកចំណែក 2.4% នៃប្រាក់ចំណេញលើអាជីវកម្ម ស្មាតហ្វូនទាំងអស់ ហើយកំពុងឈរនៅលំដាប់ថ្នាក់ទីពីរលើប្រាក់ចំណេញក្នុងអាជីវកម្មស្មាតហ្វូនសរុបរួម និងកំពុងក្លាយខ្លួនជាក្រុមហ៊ុនលក់ទូរស័ព្ទដៃប្រភេទ Andriod ដែលទទួលប្រាក់ចំណេញច្រើនជាងគេបង្អស់ក្នុងពិភពលោក ជាលើកដំបូងបង្អស់របស់ខ្លួន”។

លោក Lujian នាយកគ្រប់គ្រង Huawei Mobile Device ប្រចាំប្រទេសកម្ពុជា បានឆ្លើយតបនឹងភាពជោគជ័យដ៏ធំរបស់ក្រុមហ៊ុន Huawei ថា “Huawei  ឲ្យតម្លៃទៅលើ សន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជនយើង ដូច្នេះយើងតែងតែព្យាយាមខិតខំការពារនូវ សន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់ពួកគេជាចំបង។ ខ្ញុំជឿជាក់ថានេះគឺជាកត្តាមួយដែលជំរុញឲ្យក្រុមហ៊ុន របស់យើងទទួលបានជោគជ័យ”។

គេគ្មានមន្ទិលសង្ស័យឡើយដែលក្រុមហ៊ុនមួយនេះ អាចដណ្តើមបានចំណាត់ថ្នាក់កំពូលដូច្នេះ  ក៏ដោយសារតែការប្រមូលយកមកវិញនូវ Galaxy Note 7 ពីសំណាក់ក្រុមហ៊ុនSamsung បន្ទាប់ពីវាមានបញ្ហាផ្ទុះឆេះ ជាបន្តបន្ទាប់។ បើយោងតាមរបាយការណ៏ពី Los Angeles Time វិបត្តិ Note 7 បានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េខាងត្បូង ត្រូវខាតបង់ប្រាក់អស់យ៉ាងហោចណាស់ក៏ 5.3 ពាន់លានដុល្លារអាមេរិកនោះដែរ។

 

ប្រភព៖ https://www.strategyanalytics.com/strategy-analytics/news/strategy-analytics-press-releases/strategy-analytics-press-release/2016/11/22/strategy-analytics-apple-captures-record-91-percent-share-of-global-smartphone-profits-in-q3-2016#.WDpwsWcgmpo

ប្រភព៖ http://www.cnbc.com/2016/11/23/apple-captures-record-91-percent-of-global-smartphone-profits-research.html

 

 

អីយ៉ាស់! មិននឹកស្មានថារូបថតផ្តិតដោយ Huawei P9 នឹង P9 Plus ស្រស់ស្អាតដល់ម្លឹង!

ប្រសិនបើក្រឡេកមើលមួយភ្លែត ហើយពុំបានចាប់អារម្មណ៏នូវ ស្លាកសញ្ញា Huawei P9 Leica Dual Camera  រឺ Huawei P9 Plus Leica Dual Camera មិត្តអ្នកអានប្រាកដជាគិតថា រូបភាពស្អាតៗ ច្បាស់ៗ និងទាក់ទាញ ទាំងនេះ គឺត្រូវបានផ្តិតដោយកាមេរ៉ាអាជីព ដែលមានតម្លៃខ្ពស់កប់ពពក។ តាមពិតទៅ រូបភាពទំាងនេះ គឺត្រូវបានផ្តិតយក ដោយកាមេរ៉ាស្មាតហ្វូន ស៊េរីថ្មី របស់ក្រុមហ៊ុន Huawei សោះ។ ស្មាតហ្វូនជំនាន់ថ្មី Huawei P9 និង P9 Plus ដែលត្រូវបានដឹងថា ជាស្មាតហ្វូនដំបូង ដែលមានបំពាក់នូវកាមេរ៉ា ដល់ទៅពីរ បច្ចេកវិទ្យាថ្មីស្រឡាង ជាសមិទ្ធិផលនៃការរួមសហការគ្នា ររវាងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិពីរ គឺក្រុមហ៊ុន Huawei Consumer BG និងក្រុមហ៊ុន Leica Camera AG។

 

“ចំណុចលេចធ្លោរបំផុតរបស់ P9 គឺកាមេរ៉ាភ្លោះដែលមានសមត្ថភាពអាចផ្តិត យករូបភាព ពណ៌បានច្បាស់ល្អ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏អាចថតរូបសខ្មៅ បានយ៉ាងប្រសើរផងដែរ។”

ខាងក្រោមនេះគឺជារូបភាពដែលផ្តិតដោយ ជាងថតរូបអាជីព លោក Jack បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ជំនាន់ថ្មី Huawei P9 និង P9 Plus។ តោះសូមទស្សនាទំាងអស់គ្នា៖

 

បច្ចប្បន្ន Huawei P9  មានតម្លៃ ៤៦៩ ដុល្លារ និង Huawei P9 Plus តម្លៃ ៥៧៩ដុល្លារ ហើយមានបន្ថែមនូវ ជើងកាមេរ៉ាខ្នាតធំថែមទៀតផង។ លោកអ្នកអាចស្វែករកជាវ នៅគ្រប់ ហាងលក់ទូរស័ព្ទដៃ ដែលមានស្លាកសញ្ញា Huawei។

ម៉េចដែរ? Huawei Y6 II ពណ៌ផ្ទៃមេឃ មកដល់ថ្មី!

បន្ទាប់ពីប្រកាសថា Huawei Y6 II ពណ៌ផ្ទៃមេឃ នឹងមានវត្តមាននៅកម្ពុជានៅចុងខែតុលាកន្លងទៅ ឥឡូវនេះ ក្រុមហ៊ុន Huawei បានទម្លាយរូបភាព កាន់តែច្បាស់នូវវត្តមានជាផ្លូវការនៃ Huawei Y6 II ពណ៌ផ្ទៃមេឃ ពិតជាគួរឲ្យទាក់ទាញ និងញាក់សាច់តែម្តង សម្រាប់យុវវ័យសម័យថ្មី។

Y6 ii_Blue only-01.jpg

ពណ៌ផ្ទៃមេឃ របស់ Huawei Y6 II គឺជាជម្រើសពណ៌ដ៏ល្អប្រណីត បន្ថែមទៅលើពណ៌មាស  ពណ៌ស  ហើយនិង ពណ៌ខ្មៅ របស់ Huawei Y6 II ដែលមានដាក់លក់នៅលើទីផ្សារស្មតហ្វូនកម្ពុជាកន្លងមក។

Y6 ii_Blue only-02.jpg

លោក Lujian នាយក Huawei Mobile Device ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “កន្លងមកស្មាតហ្វូនគ្រប់ប្រភេទ របស់ Huawei ពិតជាទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់កម្ពុជា។ ដើម្បីបំពេញចិត្ត និងលើកកម្ពស់ Lifestyle របស់អ្នកប្រើប្រាស់ និង យុវវ័យសម័យថ្មី ក្រុមហ៊ុនយើងខ្ញុំ បង្ហាញនូវវត្តមានស្មាតហ្វូន Huawei Y6 II  ពណ៌ផ្ទៃមេឃ បន្ថែមទៅលើពណ៌ដែលមានស្រាប់”។

លោក Lujian បញ្ជាក់បន្ថែមថា “យើងសង្ឃឹមយ៉ាងមុតមុំាថា នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស។ សូមប្រញាប់រួសរាន់ឡើងជាវ Huawei Y6II ពណ៌ផ្ទៃមេឃ ភ្លាម លោកអ្នកនឹងទទួលបាន កាដូដ៏ពិសេស គឺ ស្រោមទូរស័ព្ទមួយ ជាមួយនឹង SD Card ទំហំ16GB”។

Huawei Y6II ពណ៌ផ្ទៃមេឃត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត កាលីបទាន់សម័យ ជាមួយម៉ូតក្រលាខ្វែងគ្នានៅផ្ទៃខាងក្រោយ គែមកោងងាយស្រួលកាន់ មិនរអិល ទំហំស្គ្រីនធំដល់ទៅ 5.5” ពណ៌ច្បាស់ធម្មជាតិ មានសមត្ថភាពបង្ហាញរូបភាពកំរិតខ្ពស់ ងាយស្រួលបំផុតក្នុងការប្រត្តិបត្តការ បង្ហាញរូបភាព លេងហ្គេម បានយ៉ាងត្រជាក់ភ្នែក។

 

HaweiY6II ពណ៌ផ្ទៃមេឃ ក៏មិនខុសគ្នាជាមួយនឹងស្មាតហ្វូនដទៃទៀតរបស់ហ៊ួវៃដែរ ដែលវាអាចដាក់ស៊ីមកាតបានដល់ទៅពីរ និងទ្រទ្រង់នូវបច្ចេកវិទ្យា 4GLTE។ HaweiY6II ក៏បានបំពាក់មកជាមួយអង្គប្រត្តិបត្តការ Kirrin 620 Octa-core ប្រព័ន្ធដំណើរការ Android M + EMUI 4.1 ដែលមានល្បឿននិងអង្គចង់ចាំ Rom 16GB, Ram 2GB មិនតែប៉ុណ្ណោះវាក៏បានភ្ជាប់មកជាមួយថាមពលថ្មធំទំហំ 3000 mAh ដែលអាចអោយអ្នកប្រើប្រាស់ លែងបារម្ភពីបញ្ហាឆាប់អស់ថ្ម។ រឹតតែពិសេសជាងនេះទៀត HaweiY6II ពណ៌ផ្ទៃមេឃ ក៏បានបង្ហាញខ្លួនមកជាមួយកាមេរ៉ា ធំច្បាស់ ដែលកាមេរ៉ាមុខមានទំហំដល់ទៅ 8MP និងកាមេរ៉ាក្រោយទំហំ ដល់ទៅ 13MP ជាមួយនឹងមុខងារជាច្រើនដូចជា Timelapse, Panorama, Beauty photo អាចផ្តិតយករូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។

Huawei Y6II ពណ៌ផ្ទៃមេឃក្នុងតម្លៃត្រឹមតែ 159 US ហើយលោកអ្នកអាចរកជាវនៅគ្រប់ហាង លក់ទូរស័ព្ទដៃគូរ និង ហាងដែលមានស្លាកសញ្ញា Huawei។

 

ក្តៅៗ ក្រុមហ៊ុន Huawei ប្រកាសប្រូម៉ូសិនយក្ស

ថ្មីៗនេះ ក្រុមហ៊ុន Huawei ប្រកាសនូវ កម្មវិធីប្រូម៉ូសិនយក្ស ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក គ្រីស្តម៉ាស និងបុណ្យចូលឆ្នាំសកល ដែលនឹងខិតជិតមកដល់។

Giant promotion_Facebook_sin chew 2.jpg

កម្មវិធីនេះ គឺជាកម្មវិធីបញ្ចុះតម្លៃពិសេសអស្ចារ្យដែលពុំធ្លាប់មានពីមុនមក ហើយនឹងធ្វើឡើងចាប់ពីថ្ងៃ ទី០៤ វិច្ឆិកា ២០១៦ នេះតទៅ រហូតដល់អស់ពីស្តុក។ ការផ្ដល់ជូននេះ បាននាំមកនូវភាព រំជើបរំជួលសម្រាប់ អតិថិជនទាំងអស់ ពីព្រោះពួកគេ នឹងចំណេញបានយ៉ាងច្រើន ដោយមិនចាំបាច់ចំណាយ លើតម្លៃពេញដូចមុនឡើយក្នុង អំឡុងពេល ប្រូម៉ូសិនដ៏កម្រនេះ។

កម្មវិធីប្រូម៉ូសិនយក្ស គឺបញ្ចុះតម្លៃ សម្រាប់ទូរស័ព្ទស្មាតហ្វូនចំនួន ៥ម៉ូដែល រួមមាន Huawei P9 lite តម្លៃធម្មតា $249 ចុះនៅសល់ $229 Huawei GR5 តម្លៃធម្មតា $239 ចុះនៅសល់ $199 Huawei GR5 mini តម្លៃធម្មតា $199 ចុះនៅសល់ $185 Huawei T1 7.0 តម្លៃធម្មតា $146 ចុះនៅសល់ $139(មាស) និង $99(ប្រាក់) និង Huawei Y6 ii តម្លៃធម្មតា $159 ចុះនៅសល់ $149។ អមជាមួយការបញ្ចុះតម្លៃនេះ អតិថិជនក៏នឹង ទទួលបានការបន្ថែម ជូនផ្សេងៗ ទៀតដែល រួមមាន នាឡិកា A1 ជើងកាមេរ៉ា Tripod ស្រោមទូរស័ព្ទ កាសBluetooth អង្គផ្ទុកទិន្នន័យ 32GB ឬ 16GB តាមប្រភេទម៉ូដែល និងបន្ទះការពារអេក្រង់ ទូរស័ព្ទជាដើម។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរាល់ការជាវនូវម៉ូដែលណាមួយនៃម៉ូដែលទាំង៥ ខាងលើ នៅគ្រប់ហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូរ និងហាងមានស្លាកសញ្ញាក្រុមហ៊ុន Huawei។

giant-promotion_facebook_commercial-new

លោក Lujian នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជាបាន បញ្ជាក់ថា “នេះជាកាដូចុងឆ្នាំ ក៏ដូចជាការជូនពរនិងថ្លែងអំណរគុណដល់អតិថិជនរបស់យើង ដែលតែង តែបន្តគាំទ្រផលិតផល Huawei រហូតមក។ ហើយនេះមិនមែនជាលើកទី១ទេ ដែលយើងតែងតែមាន កម្មវិធីសប្បាយរីករាយ ក៏ដូចជាការអបអរសាទរក្នុងឱកាសពិសេសណាមួយសម្រាប់អតិថិជនរបស់ យើង។  ជាមួយនឹង ប្រូម៉ូសិនយក្សនេះ យើងជឿជាក់ថាអតិថិជននឹង ទទួលបាន អត្ថប្រយោជន៍ជាច្រើនពី Huawei ក្នុងឱកាសរីករាយមុនដំណាច់ឆ្នាំនេះ។”

ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ក្រុមហ៊ុន Huawei តែងតែបង្កើត នូវកម្មវិធីថ្មីៗ និងការផ្ដល់ជូនពិសេសៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ  ដោយសារការថែម ជូននេះមានចំនួនកំណត់  អតិថិជនត្រូវរួសរាន់ជាវឲ្យបានឆាប់រហ័ស ចៀសវាងរង់ចាំរហូតដល់ទំនិញអស់ ពីស្ដុក៕

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ

បង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh

សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖

Facebook: HYPERLINK “http://facebook.com/HuaweiDevice”facebook.com/HuaweiDevice

Twitter: HYPERLINK “http://twitter.com/HuaweiDevice”twitter.com/HuaweiDevice

YouTube: HYPERLINK “http://youtube.com/HuaweiDevice”youtube.com/HuaweiDevice

Instagram: HYPERLINK “https://instagram.com/huaweiconsumer”https://instagram.com/huaweiconsumer

Contact:

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

លេខទូរស័ព្ទ៖ 010 44 99 06

អ៊ីមែល៖ ngo.menghourng@huawei.com

តារាល្បីៗ ១០ ដួង ដើរទាន់សម័យបច្ចេកវិទ្យាទំនើប និងជំនាន់ស្មាតហ្វូនថ្មី Huawei P9

បន្ទាប់ពី ក្រុមហ៊ុន Huawei បានបង្ហាញនូវវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី វ័យឆ្លាតលើសពីតម្លៃ Huawei P9 បំពាក់ដោយកាមេរ៉ាភ្លោះ Leica រួចមក គេសង្កេតឃើញតារាល្បីៗ ប្រចាំប្រទេសកម្ពុជាមួយកំពុង ប្រើប្រាស់ស្មាតហ្វូនមួយនេះ ដេញទាន់សម័យ និង បច្ចេកវិទ្យាទំនើប។ សិល្បៈករ សិល្បៈការនី ទំាងនោះ រួមមាន តារាចម្រៀងសម្លេងមាស កញ្ញា មាស សុខសោភា តារាចម្រៀង original song កញ្ញា អេដា  និង លោក ហេង ពិទូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន តួឯកកុនរឿង ចិត្តស្អប់បង្កប់ស្នេហ៍ គឺ លោក ខាត់ វ៉ៃហាង និង កញ្ញា ស៊ីន យូប៊ីន ពិធីករកម្មវិធីពេញចិត្តឬអត់ លោក តាប៊ុយ ពិធីការនី ខៀវ សានសាណា និង តារាម៉ូដែល ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី Cambodia Next Top Model កញ្ញា ចាន់ គង្ការ និង តារាបង្ហាញម៉ូត និង សម្តែង កញ្ញា សុផា លីនដា ជាដើម។ ក្រៅ ពីនេះ ក៍មានសិល្បៈករជាច្រើនរូបទៀតផងដែរ ដែលប្រើប្រាស់ផលិតផល Huawei P9 ដូចគ្នាផងដែរ៕

meas-soksophea6adda

Heng Pitou.png

Nov Sineoun1.png

Vaihang.jpgShin Yubin.jpg

Taboi.jpg

Sansana1.jpg

Chan Kongka.png

sophalinda

បង្ហាញពណ៌របស់អ្នក តើពណ៌ដែលអ្នកពេញចិត្ត ស្ដែងពីលក្ខណសម្បត្តិរបស់អ្នកបែបណាខ្លះ?

មនុស្សយើងស្ទើរតែគ្រប់គ្នា សុទ្ធតែមានពណ៌ដែលខ្លួនពេញចិត្ត។ ពណ៌ដែលត្រូវជាមួយយើង ទោះមាន ឬមិនមានហេតុផល វាជួយលើករាសី និងធ្វើឲ្យយើងមានអារម្មណ៍ថានោះជាលក្ខណៈពិតរបស់ខ្លួន និង មានសេចក្ដីសោមនស្សជាមួយនឹងអ្វីៗដែលនៅជុំវិញខ្លួន។ ចិត្តវិទ្យាផ្នែកពណ៌ គឺគោលគំនិតដែល មនុស្សយើងបានភ្ជាប់រាប់ឆ្នាំមកហើយ ហើយជាគំនិតនៃជម្រើសរបស់យើងដែលបញ្ជាក់ថា យើងជាអ្នកណា និងមានឥរិយាបថបែបណា។

 

តាមទំនៀមប្រពៃណី ពណ៌ដែលត្រូវជាមួយខ្លួនយើង អាចនាំសំណាងដល់យើង ជាមួយនឹងលក្ខណៈ ជាច្រើនទៀតដែលយើងមិនបានដឹង តាំងពីសម្លៀកបំពាក់ សិល្បៈ រួមទាំងបច្ចេកវិទ្យាដែលយើងប្រើ ប្រាស់រាល់ថ្ងៃ។ Huawei ក្រុមហ៊ុនអធិរាជស្មាតហ្វូនឈានមុខរបស់ពិភពលោក យល់ច្បាស់អំពីសារៈ សំខាន់នៃពណ៌នីមួយៗសម្រាប់មនុស្សផ្សេងៗគ្នា។ ហេតុនេះហើយទើបយើងនាំមកនូវ Y6II ដែលមាន ៤ពណ៌ ជាពិសេសពណ៌ផ្កាឈូកខ្ចីដ៏ពេញនិយម និងពណ៌ខៀវ ទើបមានវត្តមានលើទីផ្សារថ្មីៗនេះ។ ដូច្នេះ តើពណ៌របស់អ្នក ស្ដែងពីលក្ខណសម្បត្តិអ្នកបែបណាខ្លះ?

y6ii_kv2_psd_20160519

  1. ផ្កាឈូក

ពណ៌ផ្កាឈូក ជាទូទៅបង្ហាញពីអត្តចរិតវ័យក្មេង មានលក្ខណៈមនោនិយមខ្ពស់ ពោលគឺជាពណ៌ដែល មានវ័យក្មេងជាងពណ៌ក្រហម ដែលស្ថិតក្នុងក្រុមតែមួយ។ អ្នកដែលចូលចិត្តពណ៌ផ្កាឈូក ចង់បានការ ស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ដូច្នេះ នេះជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលតែងតែងទាក់ទង ជាមួយមិត្តភក្តិ និងគ្រួសារជាប្រចាំតាមរយៈការហៅទូរស័ព្ទ និងIM។ តាមពិត ពណ៌ Rose Quartz ត្រូវបាន Pantone ក្រុមហ៊ុនពណ៌ដ៏ល្បីរបស់ពិភពលោក ចាត់ទុកថាជាពណ៌ល្អបំផុតប្រចាំឆ្នាំ២០១៦ ដោយទទួលស្គាល់ថាវាជាពណ៌មានគុណភាពទាក់ទាញ មានលក្ខណៈស្រាលជាមួយអត្តចរិតស្លូតបូត និងស្ងប់ស្ងាត់។ ប៉ុន្តែពណ៌ផ្កាឈូក មិននៅឯកោឡើយសម្រាប់ Pantone ពីព្រោះវាវាត្រូវគេណែនាំ ឲ្យយកទៅផ្សំជាមួយពណ៌ផ្សេងដើម្បីបន្ថែមភាពលេចធ្លោ។

 

  1. ខៀវ

Pantone បានបញ្ជាក់អំពីការផ្សំបញ្ចូលគ្នារវាងពណ៌ Rose Quartz និងពណ៌ខៀវ ក្នុងឆ្នាំ២០១៦ ថាជាឱសថដ៏ទំនើបសម្រាប់ព្យាបាលអារម្មណ៍តានតឹង។ ពណ៌នេះ ត្រូវបានចាត់ទុកថាជាពណ៌តំណាង ឲ្យមនុស្សប្រុស ដែលភាពលក្ខណៈស្ងប់ស្ងាត់។ ពណ៌ខៀវនេះ ទទួលបានការពេញនិយមបំផុតពីអ្នកដែល ចូលចិត្តភាពសុខស្ងប់ និងអារម្មណ៍ធូរស្បើយ។ អ្នកដែលចូលចិត្តសន្តិភាពផ្លូវចិត្ត ជាមនុស្សមានភក្តីភាព ស្មោះត្រង់ មានគតិបណ្ឌិត និងអាចដោះស្រាយបញ្ហាលំបាកៗនានាបាន។ តើអ្នកគិតថាលក្ខណៈនេះ ត្រូវនឹងអ្នកដែរទេ?

 

  1. ខ្មៅ

យើងបានឃើញរួចហើយពីលក្ខណសម្បត្តិនៃពណ៌ភ្លឺៗ ប៉ុន្តែឥឡូវនេះចូរយើងងាកមកមើលពណ៌ខ្មៅវិញ ម្ដង។ ចាប់តាំងពីសម្លៀកបំពាក់ខ្មៅ ដល់ឯកសណ្ឋានការិយាល័យពណ៌ខ្មៅ ពណ៌នេះត្រូវបានគេទទួល ស្គាល់ទូទាំងពិភពលោកពីភាពទាន់សម័យ និងលេចធ្លោពេញដោយថាមពល។ អ្នកដែលនិយមពណ៌នេះ ត្រូវបានគេមើលឃើញថាជាមនុស្សមានអំណាចនិងកិត្តិយស ដែលលក្ខណៈនេះភ្ជាប់ជាមួយសមត្ថភាព ពីធម្មជាតិផង ធ្វើឲ្យគេក្លាយជាមនុស្សឯករាជ្យ និងមោះមុត អាចធ្វើឲ្យគេកោតខ្លាច ជាមួយនឹងអានុភាព និងភាពអស្ចារ្យផ្សេងៗទៀត។ ពណ៌ខ្មៅនេះ ក៏ត្រូវជាមួយពណ៌ផ្សេងៗដោយមិនរើសមុខ ហើយ ក៏ប្រើត្រូវបានគ្រប់ឱកាសផងដែរ។

y6ii_kv4_psd_20160523

ដោយមានលក្ខណៈផ្ទុយពីគេ ពណ៌សជួនកាលត្រូវបានគេគិតថាជាជម្រើនច្បាស់លាស់មួយ ជាមួយភាព សាមញ្ញ ស្រស់ស្រាយ និងទាន់សម័យ។ ដោយវាជាពណ៌ដែលតំណាងឲ្យភាពបរិសុទ្ធ និងការចាប់ផ្ដើមថ្មី អ្នកដែលនិយមពណ៌ស ត្រូវបានចាត់ទុកថាជាមនុស្សច្បាស់លាស់ មានរបៀប មានហេតុផល និងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយលុយកាក់។

  1. មាស

ដោយផ្ដល់នូវរស្មីរុងរឿង ពណ៌មាសត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទូទាំងពិភពលោកថាជាពណ៌ តំណាងឲ្យភោគទ្រព្យស្តុកស្ដម្ភ និងឋានៈខ្ពង់ខ្ពស់។ ពណ៌នេះក៏ល្បីល្បាញខាងនិមិត្តរូបនៃសាសនា និង គុណភាពនៃភាពរុងរឿងផងដែរ។ ជាធម្មជាតិនៃពណ៌នេះ អ្នកដែលនិយមប្រើវាសុទ្ធតែចង់ទទួលបានអ្វី ដែលល្អបំផុត ហើយត្រូវគេមើលឃើញថា ជាមនុស្សកក់ក្ដៅ ឈ្លាសវៃ និងមានចិត្តសប្បុរស។ ប្រសិន បើអ្នកចង់ក្លាយជាមនុស្សពិសេសលើសគេ ពណ៌មាសជាជម្រើសសម្រាប់អ្នក។

Huawei បង្ហាញវត្តមាន Huawei Y6 II ពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃ អង្រួនបេះដូងអ្នកប្រើប្រាស់

ភ្នំពេញ៖ ស្របពេលស្មាតហ្វូនរបស់ខ្លួនកំពុងពុះកញ្រ្ចោលខ្លាំង នៅលើទីផ្សារកម្ពុជា ក្រុមហ៊ុន Huawei ត្រៀមនឹងបង្ហាញនូវវត្តមាន កំពូលស្មាតហ្វូន Huawei Y6 II ពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃ ដែលជាជម្រើសថ្មីសម្រាប់យុវវ័យសម័យថ្មី។

Y6II_KV2_PSD_20160519.jpg

ពណ៌ថ្មី គឺពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃ របស់ Huawei Y6 II ត្រូវបានរំពឹងទុកថា នឹងមកដល់កម្ពុជានាចុង ខែតុលា ២០១៦ខាងមុខនេះ។ ពណ៌ទំាងពីរនេះ គឺជាជម្រើសពណ៌ដ៏ល្អប្រណីត បន្ថែមទៅលើពណ៌មាស  ពណ៌ស  ហើយនិង ពណ៌ខ្មៅ របស់ Huawei Y6 II ដែលមានដាក់លក់នៅលើទីផ្សារស្មតហ្វូនកម្ពុជាកន្លងមក។

Y6II_KV4_PSD_20160523.jpg

 

លោក Jason នាយក Huawei Mobile Device ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “កន្លងមកស្មាតហ្វូនគ្រប់ប្រភេទ របស់ Huawei ពិតជាទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់កម្ពុជា។ ដើម្បីបំពេញចិត្ត និងលើកកម្ពស់ Lifestyle របស់អ្នកប្រើប្រាស់ និង យុវវ័យសម័យថ្មី ក្រុមហ៊ុនយើងខ្ញុំ បង្ហាញនូវវត្តមានស្មាតហ្វូន Huawei Y6 II  ពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃ បន្ថែមទៅលើពណ៌ដែលមានស្រាប់”។

Y6II_KV3_PSD_20160519.jpg

លោក Jason បញ្ជាក់បន្ថែមថា “យើងសង្ឃឹមយ៉ាងមុតមុំាថា នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស។ សូមប្រញាប់រួសរាន់ឡើងជាវ Huawei Y6II ពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃ ភ្លាម លោកអ្នកនឹងទទួលបានកាដូដ៏ពិសេស គឺ ស្រោមទូរស័ព្ទមួយ ជាមួយនឹង SD Card ទំហំ16GB”។

Huawei Y6II ពណ៌ផ្កាឈូក និងផ្ទៃមេឃ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត កាលីបទាន់សម័យ ជាមួយម៉ូតក្រលាខ្វែងគ្នានៅផ្ទៃខាងក្រោយ គែមកោងងាយស្រួលកាន់ មិនរអិល ទំហំស្គ្រីនធំដល់ទៅ 5.5” ពណ៌ច្បាស់ធម្មជាតិ មានសមត្ថភាពបង្ហាញរូបភាពកំរិតខ្ពស់ ងាយស្រួលបំផុតក្នុងការប្រត្តិបត្តការ បង្ហាញរូបភាព លេងហ្គេម បានយ៉ាងត្រជាក់ភ្នែក។

HaweiY6II ពណ៌ផ្កាឈូក និងផ្ទៃមេឃ ក៏មិនខុសគ្នាជាមួយនឹងស្មាតហ្វូនដទៃទៀតរបស់ហ៊ួវៃដែរ ដែលវាអាចដាក់ស៊ីមកាតបានដល់ទៅពីរ និងទ្រទ្រង់នូវបច្ចេកវិទ្យា 4GLTE។ HaweiY6II ក៏បានបំពាក់មកជាមួយអង្គប្រត្តិបត្តការ Kirrin 620 Octa-core ប្រព័ន្ធដំណើរការ Android M + EMUI 4.1 ដែលមានល្បឿននិងអង្គចង់ចាំ Rom 16GB, Ram 2GB មិនតែប៉ុណ្ណោះវាក៏បានភ្ជាប់មកជាមួយថាមពលថ្មធំទំហំ 3000 mAh ដែលអាចអោយអ្នកប្រើប្រាស់ លែងបារម្ភពីបញ្ហាឆាប់អស់ថ្ម។ រឹតតែពិសេសជាងនេះទៀត HaweiY6II ក៏បានបង្ហាញខ្លួនមកជាមួយកាមេរ៉ា ធំច្បាស់ ដែលកាមេរ៉ាមុខមានទំហំដល់ទៅ 8MP និងកាមេរ៉ាក្រោយទំហំ ដល់ទៅ 13MP ជាមួយនឹងមុខងារជាច្រើនដូចជា Timelapse, Panorama, Beauty photo អាចផ្តិតយករូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។

Huawei Y6II ពណ៌ផ្កាឈូក និងពណ៌ផ្ទៃមេឃក្នុងតម្លៃត្រឹមតែ 159 US ហើយលោកអ្នកអាចរកជាវនៅគ្រប់ហាង លក់ទូរស័ព្ទដៃគូរ និង ហាងដែលមានស្លាកសញ្ញា Huawei។

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ

បង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh

សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖

Facebook: HYPERLINK “http://facebook.com/HuaweiDevice”facebook.com/HuaweiDevice

Twitter: HYPERLINK “http://twitter.com/HuaweiDevice”twitter.com/HuaweiDevice

YouTube: HYPERLINK “http://youtube.com/HuaweiDevice”youtube.com/HuaweiDevice

Instagram: HYPERLINK “https://instagram.com/huaweiconsumer”https://instagram.com/huaweiconsumer

Contact:

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

លេខទូរស័ព្ទ៖ 010 44 99 06

អ៊ីមែល៖ ngo.menghourng@huawei.com

ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ

អ្នកទំាងអស់គ្នាប្រាកដជា ធ្លាប់ស្គាល់កំពូលស្មាតហ្វូន HuaweiGR5 ដែលជាជើងខ្លាំងនៅលើទីផ្សារកម្ពុជា។ ឥឡូវនេះ ស្មាតហ្វូន HuaweiGr5 mini ដែលជាប្អូនរបស់ HuaweiGR5 ក៏មិនធម្មតា ទាំងរូបរាង សម្ថភាព និងតម្លៃ។

Huawei-gr5-mini-pic.jpg

Huawei GR5Mini នេះបានរចនាឡើងមានរាងតូចជាងមុន ជាមួយទំហំអេក្រង់ 5.2” ពណ៌ធម្មជាតិ ត្រជាក់ភ្នែក ហើយចំពោះអ្នកមិនសូវចូលចិត្ត កាន់ស្មាតហ្វូនដែលមានទំហំធំ ប្រាកដណាស់ជាពេញចិត្តស្មាតហ្វូន ម៉ូដែលនេះជាក់ជាមិនខាន។

បំពាក់នូវអង្គប្រតិបត្តការ Kirrin650, CPU 64Bit Octa-core ប្រព័ន្ធប្រតិបត្តការ Android M, Emui 4.1, ល្បឿននិងអង្គចង់ចាំ Ram 2GB និង Rom 16GB Huawei GR5Mini មានកម្លាំងថាមពលថ្មមហិមា គឺ 3000 mAh។

GR5 Mini-2.jpg

ចូរក្រឡេកមើលផ្នែកខាងក្រោម Huawei GR5Mini បំពាក់ជាមួយរន្ធ បំពងសម្លេង នៅខាងស្តាំ រន្ធស្រូបសម្លេងនៅខាងឆ្វេង និងរន្ធដោតថ្មនៅកណ្តាល។ ចំណែកនៅចំហៀងខាងស្តាំវិញ វាបានបំពាក់មកជាមួយបូតុងតំឡើង បន្ថយសម្លេង និងបូតុងបិទបើក។ នៅចំហៀងខាងឆ្វេងវិញ វាបានបំពាក់មកជាមួយរន្ធដាក់ស៊ីម ដែលអាចដាក់ស៊ីមបានដល់ទៅពីរ ទ្រទ្រង់បច្ចេកវិទ្យា 4GLTE ហើយក៏អាចបន្ថែមម៉េម៉ូរី កាតខាងក្រៅផងដែរ បើសិនជាយើងប្រើប្រាស់ស៊ីមតែមួយ។

ចំនែកផ្ទៃខាងក្រោយរបស់  Huawei GR5Mini នេះ ក៏បានបំពាក់មកជាមួយសេនស័រស្កេន ស្នាមក្រយ៉ៅដៃជំនាន់ក្រោយគេបង្អស់របស់ហ៊ួវៃ ដែលប្រើបាន មុខងារយ៉ាងច្រើនដូចជា ស្កេនសំរាប់បើកសោរទូរស័ព្ទ ថតរួបក៏ដូចជាវីដេអូ ទទួលទូរស័ព្ទ បិទម៉ោងរោទន៏ អូសបង្ហាញផ្ទាំង notification និងអូសបង្ហាញរូបថតផងដែរ។ ក្រៅពីសេនស័រស្កេន ស្នាមម្រាមដៃនេះ យើងក៏ឃើញកាមេរ៉ារបស់វា ដែលកាមេរ៉ាក្រោយនេះមានទំហំ 13MP និងកាមេរ៉ាមុខធំរហូតដល់ 8MP ដែលជាជម្រើសដ៏ល្អបំផុតសំរាប់អ្នកដែលចូលចិត្ត ថតរូបទេសភាព ក៏ដូចជាថតរូបសែលហ្វី ជាមួយមុខងារកាមេរ៉ាជាច្រើនដូចជា Beauty Photo និង Beauty Video ដែល ពិសេសបំផុតសំរាប់អ្នកដែលចូលចិត្តថតរូប និងវីដេអូបង្ហោះចូលក្នុងបណ្តាញសង្គមនានា ដែលវាមានសមត្ថភាពកែសម្រួលកំរិតភាព ម៉តរលោង សស្អាតនៃផ្ទៃមុខរបស់លោកអ្នក។

GR5 Mini-1.jpg

ចំនែកមុខងារ Pro Photo និង Pro Video ក៏ជាមុខងារដ៏ពិសេសមួយផ្សេងទៀត ដែលនឹងធ្វើអោយ កាមេរ៉ាស្មាតហ្វូននេះ ក្លាយទៅជាកាមេរ៉ាអាជីព តែវាក៏ទាមទារអោយយើងចេះប្រើ មុខងារតូចៗក្នុងនោះផងដែរ ដូចជា EVកំណត់ពន្លឺ, AF auto focus, AWB កំណត់ពណ៌អាកាសធាតុ ជាដើម។

 

អ្វីដែលរឹតតែពិសេសនោះគឺតម្លៃ ដែល HuaweiGR5 Mini មានលក់លើទីផ្សារកម្ពុជាក្នុងតម្លៃត្រឹមតែ 185$ តែប៉ុណ្ណោះ សម្រាប់ឱកាសអបអរសាទរទិវាបុណ្យ Halloween។ សូមប្រញាប់រួសរាន់មកកាន់ ហាងទូរស័ព្ទដែលជាដៃគូរបស់ Huawei រឺហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei កុំឲ្យឱកាសកន្លងផុតព្រោះស្តុបមានកំណត់។